បណ្ណសារ និង​ការ​ស្រាវជ្រាវ

បណ្ណសារ

សំណុំ​ឯកសារ​រាប់​ពាន់​ច្បាប់​រួម​មាន​ចម្លើយ​សារភាព​ចំនួន​៤១៨៦ និង​ប្រវត្តិរូប​សង្ខេប​របស់​ជន​រងគ្រោះ​និង​ទាហាន​ខ្មែរ​ក្រហម​ចំនួន​៦៥៧៨ បង្ហាញ​ពី​សកម្មភាព​ឬព្រឹត្តិការណ៍​ដែល​កើត​ឡើង​ក្នុង​គុក​ទួល​ស្លែង​។ កម្មវិធី​សិក្សា​ឧក្រិដ្ឋកម្ម​រវាង​សាកល​វិទ្យាល័យ Yale និង​កម្ពុជា បាន​អនុវត្ត​ជា​ច្រើន​ឆ្នាំ​ដើម្បី​ពិនិត្យ​ឯកសារ​ទាំង​នេះ ប៉ុន្តែ​ជន​រងគ្រោះ​ច្រើន​ពាន់​នាក់​ផ្សេង​ទៀត​ដែល​ត្រូវ​បញ្ជូន​មក​មន្ទីរ​ស‑២១​នៅ​មិន​ទាន់​កំណត់​អត្តសញ្ញាណ​បាន​ទេ​។ យើង​ប្រហែល​ជា​មិន​អាច​ដឹង​ទេថា​ជន​រងគ្រោះ​ទាំង​នោះ​ជា​នរណា ហើយ​មូល​ហេតុ​អ្វី​បាន​ត្រូវ​​ចាប់​ចូល​មក​ទួលស្លែង ព្រោះ​មាន​តែ​រូបថត​សេស​សល់​ដែល​បង្ហាញ​ពី​ជីវិត និង​សេចក្តី​ស្លាប់​នៅ​ក្នុង​គុក​ទួលស្លែង​។

ប្រសិន​បើ​លោក​អ្នក​ចង់​ទាក់​ទង​ក្រុម​ការងារ​ឯកសារ សូម​ផ្ញើ​សារ​មក  info@tuolsleng.gov.kh

ឬ​ទូរស័ព្ទ​មក​លេខ ០២៣ ៦៦៥៥ ៣៩៥

នៅ​ខែមីនា ឆ្នាំ២០១៦ លោក​ស្រី​បណ្ឌិត Theresa de Langis បាន​ប្រគល់​ឯកសារ​ស្រាវជ្រាវ​ស្តី​ពី​ការ​ចង​ក្រង​ប្រវត្តិសាស្ត្រ​តាមរយៈ​ការ​សម្ភាសន៍​អំ​ពី​ជីវិត​ស្រ្តី​កម្ពុជា មក​ឲ្យ​ផ្នែក​បណ្ណសារដ្ឋាន​របស់​សារមន្ទីរ​។ គម្រោង​នេះ​គឺ​ជា​ការ​ចង​ក្រង​ឯកសារ​រៀប​រាប់​ពី​ឆាក​ជីវិត​ស្រ្តី​ដែល​ឆ្លង​កាត់​សម័យ​ខ្មែរ​ក្រហម។

ព័ត៌មានលំអិតសូមចុចលើរូបថត