បណ្ណសារ និង​ការ​ស្រាវជ្រាវ

ការចូលរួម

 

ការចូលរួមផ្តល់ជំនួយ

បច្ចុប្បន្នសារមន្ទីរទួលស្លែងត្រូវការជំនួយពីប្រភពផ្សេងៗ ដើម្បីអនុវត្តការងារប្រកបដោយនិរន្តរភាព។ សាធារណជន អាច​បរិច្ចាគ​តាម​វិធី​ផ្សេងៗ ដើម្បី​ចូល​រួម​ចំណែក​ថែរក្សា ការពារ និង​អភិរក្ស​សមុច្ច័យ​របស់​សារមន្ទីរ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​។ សារមន្ទីរ​សូម​ថ្លែង​អំណរគុណ​ចំពោះ​ការ​បរិច្ចាគ​ជា​សាច់ប្រាក់ ព្រម​ទាំង​ជំនួយ​ផ្សេ​ងទៀត​ដូច​ជា​ការ​ផ្តល់​សៀវភៅ​ដើម្បី​ដាក់​ក្នុង​បណ្ណាល័យ ឬ​សម្ភារៈ​សិក្សា​​សម្រាប់​បន្ទប់​សកម្មភាព​។

សារមន្ទីរសង្ឃឹមថាលោកអ្នកនឹងចូលរួមឧបត្ថម្ភតាមលទ្ធភាពដែលអាចធ្វើទៅបាននាពេលឆាប់ៗខាងមុខនេះ​!

ការ​បរិច្ចាគ​វត្ថុ​តាង​ប្រវត្តិសាស្រ្ត

សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍​ទួលស្លែង សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​សាធារណជន​ដែល​បរិច្ចាគ​វត្ថុតាង​ប្រវត្តិសាស្រ្ត។ សារមន្ទីរ​មាន​កាតព្វកិច្ច​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រាកដ​ថា​រាល់​សម្ភារៈ​ដែល​ទទួល​បាន​ស្ថិត​ក្រោម​គោលការណ៍​ថែរក្សា និង​ធានា​ពី​ប្រភព​ធនធាន​ក្នុង​ការ​អភិរក្ស ការ​ថែរក្សា និង​ការ​ទុក​ដាក់​ឲ្យ​បាន​ត្រឹម​ត្រូវ​។

ព័ត៌មាន​បន្ថែម​អំពី​ការបរិច្ចាគ​វត្ថុតាង សូម​ទាក់​ទងសារមន្ទីរ!

ដៃ​គូ​សហការ​របស់​សារមន្ទីរ

សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ទួលស្លែង សូមអរគុណដល់​ដៃ​គូសហការ​ទាំង​អស់​ដែល​បាន​ជួយ​គាំ​ទ្រ​ដល់​ការ​អនុវត្ត​ការងារ​នាពេលកន្លងមក។ សារមន្ទីរ​សូម​កោត​សរសើរ​ចំពោះការចូលរួមយ៉ាងសស្រាក់សស្រាំរបស់ដៃគូសហការទាំងអស់ដែលមានរៀបរាប់ដូចខាងក្រោម៖​​

  • អង្គការ​យូណេស្កូ http://whc.unesco.org/en/statesparties/kh
  • សារមន្ទីរ​ខេត្ត​អូគីណាវ៉ា ប្រទេស​ជប៉ុន http://www.museums.pref.okinawa.jp/english/museum/
  • ក្រសួង​សហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​ការ​អភិវឌ្ឍន៍​នៃ​សហព័ន្ធ​អាល្លឺម៉ង់ តាមរយៈ​កម្មវិធី​សេវា​សន្តិភាព​សាធារណ​របស់​អង្គការ​ GIZ BMZ GIZ GIZ Cambodia
  • មជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា http://www.dccam.org/
  • សមាគមន៍​សិល្បៈ​ខ្មែរ​អមតៈ http://www.cambodianlivingarts.org
  • អង្គ​ជំនុំ​ជម្រះ​វិសមញ្ញ​ក្នុង​តុលាការ​កម្ពុជា (អ.វ.ត.ក.) http://www.eccc.gov.kh
  • ក្រុមហ៊ុន Narrow Casters  http://www.narrowcasters.com
logo-ministry-culture-Kopie
Cambodian-German-Cooperation-logo
GIZ logo
ZFD-Logo

ព័ត៌មានលំអិតសូមចុចលើរូបថត