ទំនាក់ទំនង

សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ទួលស្លែង
ផ្លូវ​លេខ​១១៣ សង្កាត់​បឹង​កេងកង​៣ ខណ្ឌ​ចំការ​មន រាជធានី​ភ្នំពេញ
សារ​អេឡិច​ត្រូនិច info.tsgm@gmail.com / info@tuolsleng.gov.kh
ទូរស័ព្ទ ០២៣ ៦៦៥៥ ៣៩៥ / ០៧៧ ២៥២ ១២១​

បណ្តាញសង្គម

Facebook
Twitter
Instagram
YouTube

ផែនទី

museum-map

សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ទួលស្លែង

សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ទួលស្លែង
ផ្លូវ​លេខ​១១៣ សង្កាត់​បឹកេងកង៣ ខណ្ឌ​ចំការ​មន រាជធានី​ភ្នំពេញ

google maps 

 

 

 

 

 

 

 

ច្រកចូល
ផ្លូវ ១១៣  កែងនិងផ្លូវ ៣៥០

គោលការណ៍ភ្ញៀវចូលទស្សនា

ភ្ញៀវ​ទេសចរ​អាច​ទិញ​សំបុត្រ​ចូល​ទស្សនា​នៅ​ច្រក​ចូល​សារមន្ទីរ ប៉ុន្តែ​ទេសចរ​ជាតិ​មិន​តម្រូវ​ឲ្យ​ទិញ​សំបុត្រ​ឡើយ​។ សូម​មេត្តា​ស្លៀក​ពាក់​ឲ្យ​បាន​សមរម្យ​ពេល​ទស្សនា​សារមន្ទីរ ដើម្បី​ជា​ការ​គោរព​ដល់​ដួង​ព្រលឹង​ជន​រងគ្រោះ​ ព្រោះក្នុងវប្បធម៌​ខ្មែរ ឬ​វប្បធម៌​នៃ​បណ្តា​ប្រទេស​នានា ណែ​នាំ​ឲ្យ​សាធារណជន​ស្លៀក​ពាក់​សម​រម្យ​ពេល​ចូល​បរិវេណ​សាសនា និង​ទី​កន្លែង​នៃ​ការ​ចងចាំ ហេតុដូច្នេះ​ទើប​សារមន្ទីរ​តម្រូវ​ឲ្យ​ភ្ញៀវ​ទេសចរ​ស្លៀកពាក់​គ្រប​កែង​ដៃ​និង​ក្បាល​ជង្គង់​។

ម៉ោងបើកចូលទស្សនា

ភ្ញៀវ​អាច​ចូល​ទស្សនា​រៀងរាល់​ថ្ងៃ ចាប់​ពី​ម៉ោង ៨:០០​ ដល់ ៥:០០​។

តម្លៃ​សំបុត្រ

​ខ្មែរ ​ ឥត​គិត​ថ្លៃ​​
បរទេស (អាយុពី ១០ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ) ៣ដុល្លារ (អាយុពី ១៨ឆ្នាំឡើង) ៥ដុល្លារ

មគ្គុទេសក៍

មគ្គុទេសក៍​៖ សេវាតាម​ការ​បរិច្ចាគ។

 

មគ្គុទេសក៍​សំឡេង​

​ខ្មែរ​ ១ ដុល្លារ
បរទេស ៣ ដុល្លារ

 

ថតរូប

សារមន្ទីរអនុញ្ញាតឲ្យថតរូបសម្រាប់ការសិក្សាស្រាវជ្រាវ ឬប្រើប្រាស់ផ្ទាល់ខ្លួន ដោយមិនយកទៅធ្វើអាជីវកម្ម។ ក្នុងករណីថតរូបធ្វើអាជីវកម្ម ត្រូវមានការអនុញ្ញាតពីសារមន្ទីរនិងស្ថាប័នពាក់ព័ន្ធ។

ព័ត៌មានទូទៅ

ភ្ញៀវ​ទេសចរ​ត្រូវ​សំលៀក​បំពាក់​សមរម្យពេល​ចូល​ទស្សនា​សារមន្ទីរ ​ព្រោះក្នុង​វប្បធម៌​ខ្មែរ​សាធារណជន​ដែល​ចូល​ទស្សនា​បូជនីយដ្ឋាន​នៃ​ការ​ចងចាំ​និង​ទីតាំង​សាសនា ត្រូវ​ស្លៀក​ពាក់ខោ​ឬ​សំពត់​ក្រោម​ក្បាល​ជង្គង់ និង​អាវ​គ្រប​ស្មា។

បទបញ្ជាសម្រាប់ភ្ញៀវចូលទស្សនាសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង

១. ព័ត៌មានទូទៅ

  • ភ្ញៀវ​ទេសចរ​ហាម​ប៉ះពាល់ រំកិល ផ្លាស់​ប្តូរ​ទីតាំង ឬ​ធ្វើ​ឲ្យ​ខូច​ខាត​វត្ថុ​តាង​នានា និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​សំណង់​អគារប្រវត្តិ​សាស្រ្ត​នៃ​សារមន្ទីរ ព្រោះ​វត្ថុ​តាង​និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ទាំងនោះ​ស្ថិត​ក្រោម​ការ​ការពារ​ដោយ​ច្បាប់​
  • ផ្អែក​លើ​ហេតុ​ផល​សុវត្ថិភាព សារមន្ទីរ​មិន​អនុញ្ញាត​ឲ្យ​ភ្ញៀវ​ចូល​ក្នុង​បរិវេណ​ដែល​មាន​ស្លាក​សញ្ញា​ហាម​ឃាត់​រួមមាន ផ្នែក​ខ្លះ​នៃ​​អគារ ការដ្ឋាន​កំពុង​ដំណើរ​ការ​អភិរក្ស ឬ​ព្រឹត្តិការណ៍​សំខាន់​នានា
  • សារមន្ទីរ បើក​ដំណើរ​ការ​រៀង​រាល់​ថ្ងៃ​ចាប់​ពី​ម៉ោង​៨:០០​ ដល់ ៥:០០​
  • ភ្ញៀវ​ទេសចរ អាច​ចូល​ទស្សនា​សារមន្ទីរ​បាន​ដរាប​ណា​បង្ហាញ​សំបុត្រ​ដែល​នៅ​មាន​សុពលភាព
  • ភ្ញៀវ​អាច​ទស្សនា​សារមន្ទីរ​ដោយ​ខ្លួន​ឯង​ផ្ទាល់ ឬ​ជា​ក្រុម​ដោយ​មិន​ចាំ​បាច់​មាន​ការ​ណែនាំ​ពី​មគ្គុទេសក៍​។ ចំពោះ​​​ភ្ញៀវ​ដែល​ចង់​សិក្សា​ស្វែង​យល់​លម្អិត គួរ​ទាក់​ទង​សារមន្ទីរ​មុន​ដើម្បី​ទទួល​បាន​សេវា​មគ្គុទេសក៍​បន្ថែម​

២. បទ​បញ្ជា​ទាក់​ទង​សុវត្ថិភាព​និង​សណ្តាប់ធ្នាប់

  • ភ្ញៀវ​ទេសចរ​គួរ​គប្បី​ស្លៀក​ពាក់​សមរម្យ និង​ប្រកាន់​ភា្ជប់​នូវ​អាកប្បកិរិយា​ដែល​បង្ហាញ​ពី​ការ​គោរព​ដល់​បូជនីយដ្ឋាន​នៃ​ការ​ចងចាំ
  • នា​អំឡុង​ពេល​ចូល​ទស្សនា ភ្ញៀវ​ត្រូវ​តែ​ស្តាប់​តាម​ការ​ណែនាំ​របស់​មគ្គុទេសក៍ និង​បុគ្គលិក​របស់​សារមន្ទីរ​។ ភ្ញៀវ​ទេសចរ គួរ​ដើរ​ទស្សនា​ទៅ​តាម​ស្លាក​សញ្ញា ឬ​ការ​ណែនាំ​ដែល​សារមន្ទីរ​បាន​រៀប​ចំ​ជូន ហើយ​សូម​ប្រុង​ប្រយ័ត្ន​ចំពោះ​គ្រោះ​ថ្នាក់​ដែល​បង្ក​ដោយ​ការ​ជំពប់​ជើង ឬ​ទង្កិច​ក្បាល​នៅ​ទី​តាំង​មួយ​ចំនួន​ដែល​បាន​កែ​ប្រែ​ខុស​ពី​ទ្រង់​ទ្រាយ​ដើម​របស់​អគារ​

៣. បម្រាម

សារមន្ទីរ មាន​បម្រាម​ទូទៅ​ដូច​ខាង​ក្រោម​នេះ​៖

  • ហាម​ទទួល​ទាន​អាហារនិង​សារ​ជាតិ​អាកុល ជក់​បារី ឬ​ប្រើ​ប្រាស់​បារី​អេឡិចត្រូនិច
  • មិន​អនុញ្ញាត​ឲ្យ​ប្រើ​ប្រាស់​យាន្ដ​ជំនិះ​គ្រប់​ប្រភេទ​លើក​លែង​រទេះ​​ជន​ពិការ និង​រទេះ​រុញ​ទារក
  • ហាម​ប្រើ​ប្រាស់​រទេះ​រុញ​ទារក​ក្នុង​បន្ទប់​ពិព័រណ៍
  • ហាម​​យក​​សត្វ​ពាហនៈ ទោះ​បី​ដើរ​បណ្តើរ ឬ​បី​ក៏​ដោយ (​ការ​ប្រើ​ប្រាស់​សត្វ​នាំ​ផ្លូវ​ជន​ពិការ គឺ​មិន​អនុញ្ញាត​ជូន​ឡើយ​)
  • ហាម​កាន់​ទង់​ជាតិ​មាន​ដង បដា ផ្ទាំង​ព័ត៌មាន ប័ណ្ណ​ផ្សព្វ​ផ្សាយ ឬ​ការ​ស្ទង់​មតិ​លើ​ផលិត​ផល​លក់​ដូរ​ផ្សេងៗ
  • ការ​ស្ទង់​មតិ​សម្រាប់​ការ​ស្រាវជ្រាវ អាច​ធ្វើ​បាន លុះ​ណា​មាន​ការ​អនុញាត​ពី​ប្រធាន​សារមន្ទីរ
  • ហាម​នាំ​យក​អាវុធ​ជាតិ​ផ្ទុះ វត្ថុ ឬ​សារធាតុ​ផ្សេងៗ​ដែល​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់ សុខភាព អាយុជីវិត ឬ​សុវត្ថិភាព​ទូទៅ
  • ហាម​ប្រើ​ប្រាស់​ឧបករណ៍​ភ្លេង វិទ្យុ​ទាក់​ទង ឬ​ក៏​ឧបករណ៍​សូរស័ព្ទ​ទាំង​ឡាយ​ណា​ដែល​អាច​បង្ក​សម្លេង​រំខាន លើក​លែង​ក្នុង​ករណី​ពិធី​បុណ្យ​ដែល​អនុញាត​ដោយ​ប្រធាន​សារមន្ទីរ
  • ហាម​និយាយ​ទូរស័ព្ទ​ក្នុង​បន្ទប់ពិព័រណ៍
  • ហាម​ប្រើ​ប្រាស់​កាមេរ៉ា​ដ្រូន​លើ​​បរិវេណ​សារមន្ទីរ​ដោយ​គ្មាន​ការ​អនុញ្ញាត
  • ហាម​ភ្ញៀវ​ក្នុង​ស្ថានភាព​ស្រវឹង ឬ​ស្ថានភាព​បង្ក​គ្រោះ​ថ្នាក់​ផ្សេងៗ ចូល​ទស្សនា​សារមន្ទីរ

៤. កំណត់​សម្គាល់

ភ្ញៀវ​ទេសចរ ចូល​ទស្សនា​ក្នុង​បរិវេណ​សារមន្ទីរ ចាំ​បាច់​ត្រូវ​ទទួល​យក​នូវ​ប្រការ​នៃ​បទ​បញ្ញត្តិ​នានា​ដែល​មាន​ចែង​ក្នុងបម្រាម​ខាងលើ​។  វិធាន​ការណ៍​ផ្នែក​ច្បាប់ នឹង​ត្រូវ​អនុវត្ដ​ចំពោះ​បុគ្គល​ដែល​មិន​គោរព​តាម​បទ​បញ្ញតិ្ដ​នេះ​។

ព័ត៌មានអំពីការណាត់ជួប

សារមន្ទីរសូមស្វាគមន៍ចំពោះការទាក់ទងជាមុនរបស់ភ្ញៀវទេសចរដែលមកទស្សនាជាក្រុម និងសិស្ស និស្សិតមានចំនួនច្រើនជាង១០នាក់ ដើម្បីទទួលបានព័ត៌មានបន្ថែមអំពីការបម្រុងទុកមគ្គុទេសក៏ បន្ទប់សកម្មភាព ឬការប្រើប្រាស់សេវាផ្សេងទៀត។ ការជូនដំណឹងជាមុនពីដំណើរទស្សនៈកិច្ច អាចឲ្យយើងខ្ញុំជួយសម្រួលឲ្យការទស្សនារបស់លោកអ្នកប្រកបដោយការចងចាំ។

ទូរស័ព្ទ ០២៣ ៦៦៥៥ ៣៩៥
សារអេឡិចត្រូនិច  info.tsgm@gmail.com / info@tuolsleng.gov.kh