ពិព័រណ៍​ចល័ត

គម្រោង​ពិព័រណ៍​ចល័ត​ដែល​រៀប​ចំ​សម្រាប់​យុវជន​ជំនាន់​ក្រោយ បាន​បង្កើត​ឡើង​តាមរយៈកិច្ច​សហប្រតិបត្តិការ​ជាមួយ​សារមន្ទីរ​រំលឹក​សន្តិភាព​ខេត្ត​អូគីណាវ៉ា​ក្នុង​ឆ្នាំ២០១០។ គម្រោង​នេះ ផ្តល់​ឱកាស​ដល់​សិស្សានុសិស្ស​ដែល​មិន​មាន​លទ្ធភាព ឬ​ឱកាស​ទស្សនា​សារមន្ទីរ​ដោយ​ផ្ទាល់ អាច​សិក្សា​ស្វែង​យល់​ពី​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម​។ ពិព័រណ៍​នេះ នឹង​ចែក​រំលែក​ប្រវត្តិសាស្រ្ត​សង្ខេប​អំពី​សម័យ​ខ្មែរ​ក្រហម ពិសេស​ប្រវត្តិ​សារមន្ទីរ​ទួលស្លែង និង​ការ​ផ្តល់​សារ​សន្តិភាព​ដល់​សិស្សានុសិស្ស។

សារមន្ទីរ​មាន​បំណង​នាំ​យក​ពិព័រណ៍​នេះ​ទៅ​កាន់​សាលា​នានា​ក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​ជា​ជំហាន​ដំបូង​សារមន្ទីរ​ជ្រើស​រើសសាលា​​ក្នុង​រាជធានី​ភ្នំពេញ និង​បន្ទាប់​មក​ទៀត​ទៅ​តាម​ខេត្ត​ផ្សេងៗ​ប្រសិន​បើ​មាន​ធនធាន​គ្រប់​គ្រាន់​។ បច្ចុប្បន្ន​សារមន្ទីរ​មិន​មាន​មធ្យោបាយ​ដឹក​ជញ្ជូន​ផ្ទាល់​ខ្លួន​សម្រាប់​នាំ​យក​ពិព័រណ៍​ទៅ​កាន់​សាលា​នៅ​ក្រៅ​ក្រុង​នោះ​ទេ​។

ព័ត៌មានលម្អិត សូមអាន ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗ.