ពិព័រណ៍​ចល័ត

ពិព័រណ៍​ចល័តរបស់សារមន្ទីរទួលស្លែង

ពិព័រណ៍​ចល័ត​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍​ទួលស្លែង បង្ហាញ​ពី​ប្រវត្តិសាស្ត្រ​សង្ខេប​ពី​សម័យ​ខ្មែរ​ក្រហម ជា​ពិសេស​ប្រវត្តិ​សារមន្ទីរ​។ សារមន្ទីរ​មាន​បំណង​រៀប​ចំ​ពិព័រណ៍​ចល័ត​នេះ​តាម​សាលា​នានា​ក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​ជា​ជំហាន​ដំបូង​គម្រោង​នេះ​ផ្តោត​លើ​សាលា​នានា​ក្នុង​ក្រុង​ភ្នំពេញ​ដោយ​សារតែ  សារមន្ទីរ​មិន​ទាន់​មាន​មធ្យោបាយ​ផ្ទាល់​ខ្លួន​ដឹក​ជញ្ជូន​ទៅ​កាន់​តំបន់​ជនបទ​។

គោល​បំណង​នៃ​ការ​រៀប​ចំ​ពិព័រណ៍​ចល័ត​នេះ គឺ​ដើម្បី​ពង្រីក​ការ​យល់​ដឹង​ពី​ប្រវត្តិសាស្រ្ត​ខ្មែរ​ក្រហម និង​ប្រវត្តិ​សារមន្ទីរ​ដល់​យុវជន​​ជំនាន់​​ក្រោយ​។ សារមន្ទីរ​សង្ឃឹមថា​កម្មវិធីនេះ នឹង​អាច​ជួយ​ជម្រុញ​លើក​ទឹក​ចិត្ត​យុវជន​ឲ្យ​ស្គាល់​ពី​តម្លៃ​នៃ​សន្តិភាព​និង​ការ​បង្រួប​បង្រួម​ជាតិ​។

ព័ត៌មានលំអិតសូមចុចលើរូបថត