ពិព័រណ៍​អចិន្ត្រៃយ៍

permanent-exhibition-building

ពិព័រណ៍​អចិន្ត្រៃយ៍ បង្ហាញ​ពី​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម​ចាប់​ពី​ឆ្នាំ១៩៧៥ រហូតដល់​ឆ្នាំ១៩៧៩ ជា​ពិសេស​ផ្តោត​លើ​ឧក្រិដ្ឋកម្ម​ដែល​កើត​មាន​ក្នុង​អតីត​មន្ទីរ​ស‑២១ ដែល​ជា​កន្លែង​ឃុំឃាំង សួរ​ចម្លើយ និង​ធ្វើ​ទារុណកម្ម។​ សាធារណ​ជន អាច​នឹង​ឃើញ​វត្ថុតាង​ដែល​តាំង​បង្ហាញ​មាន​ដូចជា រូបថត​ជន​រងគ្រោះ រូបថត​បុគ្គលិក​មន្ទីរ​ស‑២១ សំលៀក​បំពាក់​ជន​រងគ្រោះ​ ឧបករណ៍​ធ្វើ​ទារុណកម្ម រនង​ខ្នោះ និង​ច្រវ៉ាក់​។ សារមន្ទីរ ក៏​រៀប​ចំ​ដាក់​តាំង​បង្ហាញ​ផ្ទាំង​គំនូរ​របស់​លោក វ៉ាន់ ណាត អតីត​ជន​រងគ្រោះ​នៅ​មន្ទីរ​ស‑២១ និង​ជា​វិចិត្រករ ដ៏​ល្បីល្បាញ​ក្នុង​ប្រទេស​កម្ពុជា​។ គំនូរ​ទាំង​នេះ បង្ហាញ​ពី​ការ​ធ្វើ​ទារុណកម្ម និង​លក្ខខណ្ឌ​រស់​នៅ​ក្នុង​មន្ទីរ​ឃុំឃាំង។ គំនូរ​របស់​លោក វ៉ាន់ ណាត មាន​ដាក់​តាំង​បង្ហាញ​នៅ​ក្នុង​អគារ “ក” “ខ” និង “ឃ”។ ចំពោះ​អគារ “គ” សារមន្ទីរ​រក្សា​សភាព​ដើម​ទាំង​ស្រុង​ពី​សម័យខ្មែរ​ក្រហម។