ការ​តាំង​ពិព័រណ៍​ក្នុង​សារមន្ទីរ

សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍​ទួលស្លែង មាន​តាំង​ពិព័រណ៍​អចិន្ត្រៃយ៍​អំពី​ប្រវត្តិសាស្រ្ត​ខ្មែរ​ក្រហម និង​មាន​រៀប​ចំ​ពិព័រណ៍​មិន​អចិន្ត្រៃយ៍​រៀង​រាល់​ឆ្នាំ​។ ពិព័រណ៍​មិន​អចិន្ត្រៃយ៍ ផ្តោត​លើ​ប្រធាន​បទ​ជាក់​លាក់​ក្នុង​ប្រវត្តិសាស្រ្ត​ខ្មែរ​ក្រហម​ដូច​ជា​ លក្ខខណ្ឌ​នៃ​ការ​រស់​នៅ និង​ផល​ប៉ះ​ពាល់​ពី​របប​នេះ​ក្នុង​សង្គម​នា​ពេល​បច្ចុប្បន្ន​។ សារមន្ទីរ ក៏​រៀប​ចំ​ពិព័រណ៍​ចល័ត​ក្នុង​បំណង​អប់​រំ​សិស្សានុសិស្ស​អំពី​ព្រឹត្តិការណ៍ ប្រវិត្តសាស្រ្តខ្មែរក្រហម ហើយ​ក្រុម​ការងារ​នឹង​នាំ​យក​ពិព័រណ៍​នេះ​ទៅ​តាម​សាលា​នានា​។