ទស្សនវិស័យ

ទួលស្លែង ជាសារមន្ទីរប្រវត្តិសាស្រ្តដែលមានចក្ខុវិស័យក្នុងការរក្សាស្ថេរភាព ​សន្តិភាពក្នុងប្រទេសតាមរយៈ ការចូលរួមផ្សព្វផ្សាយនិងផ្សះផ្សារបួសផ្លូវចិត្ត ដែលបង្កឡើងដោយសង្រ្គាមនិងអំពើប្រល័យពូជសាសន៍អស់ជាច្រើន​ទសវត្សកន្លងមក។

បេសកកម្ម

សារមន្ទីរទួលស្លែង មានគោលបំណងរក្សាទីតាំងប្រវត្តិសាស្រ្តនេះសម្រាប់ការសិក្សាអប់រំនិងការឆ្លុះបញ្ចាំង ពីប្រព័ន្ធនៃការឃុំឃាំងក្នុងរបបកម្ពុជាប្រជាធិបតេយ្យតាមរយៈការអភិរក្សនិងផ្សព្វផ្សាយវត្ថុតាង ដើម្បីជួយបំផុសស្មារតីនៃការចងចាំចំពោះជនរងគ្រោះជាង១៨០០០នាក់ ដែលបានបាត់បង់ជីវិតនៅទីនេះ។