ទីតាំងសំខាន់ផ្សេងៗ

បូជនីយដ្ឋាន​នៃ​ការ​ចង​ចាំ

បន្ទប់ផ្កា​ឈូក ​ស

នា​អំឡុង​ឆ្នាំ២០១៥​ បូជនីយដ្ឋាន​នៃ​ការ​ចង​ចាំ សាង​ឡើង​ដើម្បី​ឧទ្ទិស​ដល់​ព្រលឹង​ជនរងគ្រោះ​ដែល​បាត់​បង់​ជីវិត​នៅ​មន្ទីរ​ស-២១​។ បូជនីយដ្នាន​ដែល​មិន​មាន​បង្កប់​គំនិត​សាសនា​នេះ មាន​ចារឹក​ឈ្មោះ​ជន​រងគ្រោះ​ទាំង​អស់​នៅ​លើ​ថ្ម​ម៉ាប​ពណ៌​ខ្មៅ​។ បូជនីយដ្ឋាន​នៃ​ការ​ចង​ចាំ ក្លាយ​ទី​តាំង​មួយ​សម្រាប់​ប្រជាជន​កម្ពុជា មក​រំឮក​ដល់​ព្រលឹង​សាច់​ញាតិ​ជា​ទី​ស្រលាញ់​របស់​ខ្លួន​ដែល​បាត់​បង់​ជីវិត​ដោយ​ការ​សម្លាប់​រង្គាល​នា​សម័យ​នោះ​។ សារមន្ទីរ​ សូម​គោរព​អញ្ជើញ​ភ្ញៀវ​ចូល​រួម​ដាក់​ផ្កា​នៅ​ទី​នេះ ដើម្បី​បង្ហាញ​ពី​ការ​គោរព​ដល់​វិញ្ញាណក្ខ័ន្ធ​ជន​រងគ្រោះ​។

ព័ត៌មានលំអិតសូមចុចលើរូបថត