កិច្ចការអភិរក្ស

ការងារអភិរក្សលោហៈ

នៅ​​ឆ្នាំ២០១៤ សារមន្ទីរ​បាន​បង្កើត​បន្ទប់​ថែរក្សា អភិរក្ស និង​ជួស​ជុល​វត្ថុតាង​ពី​លោហៈ​ (ខ្នោះ របារ​ដែក កេស​គ្រាប់​កាំ​ភ្លើង ខ្នោះដៃ និង​គ្រែដែក) និងចុះ​បញ្ជី​សារពើភណ្ឌ​រាល់​សមុច្ច័យ​ពី​លោហៈ​ទាំង​អស់។ បច្ចុប្បន្ន វត្ថុតាង​ដែល​បាន​ចុះ​បញ្ជី​រួច​រាល់​មាន​ចំនួន​១១៨៥ ហើយក្នុងចំណោមនោះក្រុមការងារជួសជុលវត្ថុចំនួន​១២រួច​រាល់ជាស្ថា​ពរ​។

នា​ពេល​អនាគត​សារមន្ទីរ​គ្រោង​ដាក់​តាំង​ពិព័រណ៍​សមុច្ច័យ​ពី​លោហៈ​ទាំង​អស់​នេះ រួម​ជាមួយ​នឹង​គ្រឿង​តុ​ទូ និង​សម្ភារៈ​មួយ​ចំនួន​ទៀត​ដូច​ជា ម៉ាស៊ីន​អង្គុលី​លេខ ទូរស័ព្ទ​ ដើម្បី​ឲ្យសាធារណជនអាចស្វែងយល់​បន្ថែម​។

ព័ត៌មានលំអិតសូមចុចលើរូបថត