ទិវាជ័យជំនះ ៧ មករា
៧ មករា គឺជាថ្ងៃបញ្ចប់នៃសម័យខ្មែរក្រហមក្នុងឆ្នាំ ១៩៧៩ ដែលជារបបដ៏ឃោរឃៅសម្លាប់ប្រជាជនស្លូតត្រង់រាប់លាននាក់។ ជារៀងរាល់ឆ្នាំរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាប្រារព្ធទិវានេះ ដើម្បីរំលឹកដល់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាដែលបានរួមគ្នារំដោះប្រជាជនកម្ពុជាពីរបបនេះជាមួយកងទ័ពស្ម័គ្រវៀតណាម។

