សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង សូមជម្រាបជូនដំណឹងដល់សាធារណជន ជាតិ និងអន្តរជាតិ ឲ្យបានជ្រាបថា សារមន្ទីរបានបើកទ្វារ ទទួលភ្ញៀវចូលទស្សនាឡើងវិញជាធម្មតារៀងរាល់ថ្ងៃ និងរៀងរាល់ម៉ោងធ្វើការ។
– ពេលព្រឹក ម៉ោង៨:០០នាទី ដល់ម៉ោង ១១:៣០នាទី
– ពេលរសៀល ម៉ោង ១:៣០នាទី ដល់ម៉ោង ៥:០០
សូមជម្រាបដែរថា បច្ចុប្បន្ន ក្រៅពីពិព័រណ៍អចិន្រ្តៃយ៍ សារមន្ទីរក៏មានដាក់តាំងបង្ហាញនូវពិព័រណ៍មិនអចិន្រ្តៃយ៍មួយចំនួនទៀតដូចជា
– ពិព័រណ៍ស្ដីពី “៤០ឆ្នាំ៖ ការចងចាំជន រងគ្រោះពីមន្ទីរ ស-២១” (តាំងនៅជាន់ទី២ អគារ ខ)
– ពិព័រណ៍ស្ដីពី “ខុសឆ្ងាយពីក្ដីរំពឹង” (តាំងនៅជាន់ទី២ អគារ ក)
– ពិព័រណ៍ស្ដីពី “ការចងចាំជនរងគ្រោះតាមរយៈសម្លៀកបំពាក់៖ ការអភិរក្សវាយនភណ្ឌនៅសារមន្ទីរទួលស្លែង”
សូមចូលរួមអនុវត្តវិធានការសុវត្ថិភាពតាមការណែនាំរបស់ក្រសូងសុខាភិបាល #៣កុំ_៣ការពារ
សូមអរគុណ!!
ទន្ទឹមនឹងនេះ សារមន្ទីរសូមថ្លែងអំណរគុណចំពោះសាធារណជនដែលមកទស្សនានិងគោរពតាមសេចក្ដីណែនាំរបស់សារមន្ទីរ។
យើងរួមគ្នាទប់ស្កាត់ការរីករាលដាលនៃ វីរុសកូវីដ-19។

– ផ្នែករដ្ឋបាល៖ ០៧៧ ២៥ ២១ ២១
– ផ្នែកពិព័រណ៍ និងស្រាវជ្រាវ៖ ០១៦ ៥២៦ ៧៦៧ និង ០៧៨ ៩២៨ ៧៩៩
ឬតាមរយៈអ៊ីមែល៖
⁃ info@tuolsleng.gov.kh
⁃ vandetvoeun3@gmail.com
សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង
សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ជាកន្លែងចងចាំពីព្រឹត្តិការណ៍នៃការសួរចម្លើយនិងឃុំឃាំងក្នុងមន្ទីរស‑២១ នាសម័យខ្មែរក្រហម។ សារមន្ទីរនេះ បានរក្សាទុកនិងបង្ហាញភស្ដុតាងនៃព្រឹត្តិការណ៍សោកនាដកម្មក្នុងប្រវត្ដិសាស្រ្ដកម្ពុជា ដើម្បីឲ្យសាធារណជនសិក្សាស្វែងយល់ក្នុងបំណងជម្រុញនិងលើកទឹកចិត្តឲ្យពួកគេក្លាយទៅជាអ្នកផ្សព្វផ្សាយសារសន្តិភាព។