សមុច្ច័យ

សារមន្ទីរ​មាន​បណ្ណសារ​ជា​ច្រើន​ដែល​បន្សល់​ទុក ហើយ​អង្គការ​យូណេស្កូ​បាន​បញ្ចូល​ឯកសារ​ទាំង​នោះ​ទៅ​ក្នុង​បញ្ជី​ស្មារតី​ចង​ចាំ​នៃ​ពិភព​លោក​នៅ​ខែ​កក្កដា ឆ្នាំ២០០៩។ ក្រៅ​ពី​សមុច្ច័យ​ជា​ឯកសារ សារមន្ទីរ​ក៏​មាន​វត្ថុតាង​ផ្សេង​ទៀត​ដូចជា​ វាយណភណ្ឌ ឧបករណ៍លោហៈ និង​រោងជាងជួសជុលលោហៈ។ សារមន្ទីរ​ស្វាគមន៍​សាធារណជន​ដែល​ជា​សាច់​ញាតិ​នឹង​ជន​រងគ្រោះ​បាត់​បង់​ជីវិត​ក្នុង​សម័យ​ខ្មែរ​ក្រហម​ដែល​មាន​បំណង​ប្រើ​ប្រាស់​បណ្ណសារ និង​វត្ថុ​តាង​នានា​ក្នុង​ការ​ស្វែង​រក​ព័ត៌មាន​បន្ថែម​ពី​សមាជិក​គ្រួសារ​។ អ្នក​ស្រាវជ្រាវ​និង​សិស្សានុសិស្ស​ ក៏​អាច​ប្រើ​ប្រាស់​បណ្ណសារ​ទាំង​នេះ​សម្រាប់​ការ​ស្រាវ​ជ្រាវ​របស់​ខ្លួន​។ ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់​ឬ​ចង់​ជួយ​គាំ​ទ្រ សូម​ទាក់​ទងសារមន្ទីរ