បូជនីយដ្ឋាននៃការចងចាំ
នាអំឡុងឆ្នាំ២០១៥ បូជនីយដ្ឋាននៃការចងចាំ សាងឡើងដើម្បីឧទ្ទិសដល់ព្រលឹងជនរងគ្រោះដែលបាត់បង់ជីវិតនៅមន្ទីរស-២១។ បូជនីយដ្នានដែលមិនមានបង្កប់គំនិតសាសនានេះ មានចារឹកឈ្មោះជនរងគ្រោះទាំងអស់នៅលើថ្មម៉ាបពណ៌ខ្មៅ។ បូជនីយដ្ឋាននៃការចងចាំ ក្លាយទីតាំងមួយសម្រាប់ប្រជាជនកម្ពុជា មករំឮកដល់ព្រលឹងសាច់ញាតិជាទីស្រលាញ់របស់ខ្លួនដែលបាត់បង់ជីវិតដោយការសម្លាប់រង្គាលនាសម័យនោះ។ សារមន្ទីរ សូមគោរពអញ្ជើញភ្ញៀវចូលរួមដាក់ផ្កានៅទីនេះ ដើម្បីបង្ហាញពីការគោរពដល់វិញ្ញាណក្ខ័ន្ធជនរងគ្រោះ។