ទីធ្លា​ពណ៌​បៃតង​ក្នុង​សារមន្ទីរ ជា​កន្លែង​សម្រាប់​ទេសចរ​សម្រាក​បន្ធូរ​អារម្មណ៍ ឬ​អាច​យក​ផ្កា​ទៅ​គោរព​ដល់​ព្រលឹង​ជន​រងគ្រោះ​នៅ​ត្រង់ដ្ឋានបូជនីយ​នៃ​ការ​ចងចាំ​។ ក្រៅ​ពី​ទិដ្ឋភាព​ធ្លា​ពណ៌​បៃតង សាធារណជន​អាច​ចំណាយ​ពេល​បន្ថែម​នៅ​បន្ទប់​ផ្កា​ឈូក​ស ជា​កន្លែង​ស្ងប់​ស្ងាត់​ប្រកប​ដោយ​បរិយាកាស​ត្រជាក់​​ ហើយ​​ទេសចរ​​អាច​អង្គុយ​ស្មឹង​ស្មាត​បន្ធូរ​អារម្មណ៍ ស្ដាប់ភ្លេង​បុរាណ​ខ្មែរ​ ឬ​សម្លេង​ស្មូត​និង​ការ​ប្រគុំ​ភ្លេង​បុរាណ​​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ​។ ដោយ​ឡែក​សិស្សានុសិស្ស​កម្រិត​អនុ​វិទ្យាល័យ​ឡើង​ទៅ អាច​ចំណាយ​ពេល​ក្នុង​បន្ទប់​សកម្មភាព​ដើម្បី​ចូល​រួម​បញ្ចេញ​មតិ​ទៅ​លើ​ប្រធាន​បទ​មួយ​ចំនួន​ពាក់​ព័ន្ធ​ទៅ​នឹង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ និង​មន្ទីរ​ស-២១។

ព័ត៌មានលំអិតសូមចុចលើរូបថត