ពិព័រណ៍អចិន្ត្រៃយ៍

សារមន្ទីរទួលស្លែងរៀបចំពិព័រណ៍ដំបូងនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០៧៩ ស្របពេលដែលតុលាការប្រជាជនបដិវត្តបើកសាវនាកាត់ទោសមេដឹកនាំខ្មែរក្រហម ប៉ុល ពត អៀង សារី។ គោលបំណងនៃការរៀបចំពិព័រណ៍គឺដើម្បីបង្ហាញភស្តុតាងសមុច្ច័យដែលបន្សល់ទុកពីមន្ទីរស-២១៖ សំណុំឯកសារ រូបថត សំលៀកបំពាក់ ឧបករណ៍ធ្វើទារុណកម្ម និងសាក្សីដែលរួចរស់ជីវិត និងចូលរួមអបអរទិវាជ័យជំនះថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ នៅឆ្នាំ១៩៨០ ក្រុមការងារសារមន្ទីរបន្តរៀបចំពិព័រណ៍បន្ថែមនៅអគារ ឃ ដោយការងបង្ហាញផ្ទាំងគំនូរបង្ហាញពីជិវិតជនរងគ្រោះក្នុងអំឡុងឃុំខ្លួន សួរចម្លើយនិងធ្វើទារុណកម្ម រួមទាំងតាំងបង្ហាញនូវឧបករណ៍ធ្វើទារុណកម្ម ការបំផ្លេចបំផ្លាញហេត្ថរចនាសម្ព័ន្ធ។ គោលបំណងនៃការរៀបចំតាំងបង្ហាញនេះ ជាផ្នែកមួយបង្ហាញអំពីឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងបើកឱ្យសាធារណជនចូលទស្សនា រួមទាំងអ្នកស្វែងរកសាច់ញ្ញាតិ។



