សមុច្ច័យ
សារមន្ទីរមានបណ្ណសារជាច្រើនដែលបន្សល់ទុក ហើយអង្គការយូណេស្កូបានបញ្ចូលឯកសារទាំងនោះទៅក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោកនៅខែកក្កដា ឆ្នាំ២០០៩។ ក្រៅពីសមុច្ច័យជាឯកសារ សារមន្ទីរក៏មានវត្ថុតាងផ្សេងទៀតដូចជា វាយណភណ្ឌ ឧបករណ៍លោហៈ និងរោងជាងជួសជុលលោហៈ។ សារមន្ទីរស្វាគមន៍សាធារណជនដែលជាសាច់ញាតិនឹងជនរងគ្រោះបាត់បង់ជីវិតក្នុងសម័យខ្មែរក្រហមដែលមានបំណងប្រើប្រាស់បណ្ណសារ និងវត្ថុតាងនានាក្នុងការស្វែងរកព័ត៌មានបន្ថែមពីសមាជិកគ្រួសារ។ អ្នកស្រាវជ្រាវនិងសិស្សានុសិស្ស ក៏អាចប្រើប្រាស់បណ្ណសារទាំងនេះសម្រាប់ការស្រាវជ្រាវរបស់ខ្លួន។ ប្រសិនបើលោកអ្នកមានចម្ងល់ឬចង់ជួយគាំទ្រ សូមទាក់ទងសារមន្ទីរ