វាយណភណ្ឌ
នៅរវាងឆ្នាំ២០១៨ ដល់ ឆ្នាំ២០២១ រោងជាងអភិរក្ស ការគាំទ្រដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈនិងបានទទួលការឧបត្ថម្ភថវិកាពីស្ថានទូតអាមេរិក សម្រាប់ការងារអភិរក្ស និងរៀបចំដាក់តាំងបង្ហាញវាយនភណ្ឌនៅសារមន្ទីរទួលស្លែង។ គម្រោងនេះចែកជា២ដំណាក់កាល៖ ដំណាក់កាលទី១ ចាប់ពីខែមករា ដល់ ខែធ្នូ ឆ្នាំ២០១៨ និងដំណាក់កាលទី២ ចាប់ពីខែមករា ឆ្នាំ២០២០ ដល់ខែធ្នូ ឆ្នាំ២០២១។ ក្រៅពីការងារខាងលើ មន្ត្រី និងបុគ្គលិក ផ្នែកអភិរក្សក៏ទទួលការបណ្តុះបណ្តាល និងការណែនាំពីអ្នកជំនាញបរទេស លើការអភិរក្សនិងជួសជុល ការរៀបចំដាក់តាំងបង្ហាញ និងការរៀបចំទុកដាក់សមុច្ច័យ វាយនភណ្ឌក្នុងឃ្លាំងដើម្បីបង្ការផលប៉ះពាល់ផ្សេងៗ។ វត្ថុទាំងនោះរួមមាន៖ ខោ អាវ ស្បែកជើង កាបូប ខ្នើយ ខ្សែក្រវ៉ាត់ និងសម្ភារប្រើប្រាស់ផ្សេងៗ។ ក្នុងនោះ វាយនភណ្ឌពេញលេញបានចុះបញ្ជីសារពើភណ្ឌរួចសរុប ១៣៣៤វត្ថុ និងបំណែកវាយនភណ្ឌមានចំនួន ២២ប្រអប់។ វាយនភណ្ឌដែលចុះបញ្ជី និងសម្អាតរួចត្រូវបានបែងចែកតាមប្រភេទ និងរក្សាក្នុងប្រអប់សម្ងួតមានប្រពន្ធ័ពិនិត្យសំណើម និងសីតុណ្ហភាព។
សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងផ្នែកអភិរក្ស និងជួសជុល chenda@tuolsleng.gov.kh/chendakho007@gmail.com






