គោលការណ៍ភ្ញៀវចូលទស្សនា
ភ្ញៀវទេសចរអាចទិញសំបុត្រចូលទស្សនានៅច្រកចូលសារមន្ទីរ ប៉ុន្តែទេសចរជាតិមិនតម្រូវឲ្យទិញសំបុត្រឡើយ។ សូមមេត្តាស្លៀកពាក់ឲ្យបានសមរម្យពេលទស្សនាសារមន្ទីរ ដើម្បីជាការគោរពដល់ដួងព្រលឹងជនរងគ្រោះ ព្រោះក្នុងវប្បធម៌ខ្មែរ ឬវប្បធម៌នៃបណ្តាប្រទេសនានា ណែនាំឲ្យសាធារណជនស្លៀកពាក់សមរម្យពេលចូលបរិវេណសាសនា និងទីកន្លែងនៃការចងចាំ ហេតុដូច្នេះទើបសារមន្ទីរតម្រូវឲ្យភ្ញៀវទេសចរស្លៀកពាក់គ្របកែងដៃនិងក្បាលជង្គង់។
ម៉ោងបើកចូលទស្សនា
ភ្ញៀវអាចចូលទស្សនារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៨:០០ ដល់ ៥:០០។
តម្លៃសំបុត្រ
ខ្មែរ ឥតគិតថ្លៃ
បរទេស (អាយុពី ១០ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ) ៣ដុល្លារ (អាយុពី ១៨ឆ្នាំឡើង) ៥ដុល្លារ
មគ្គុទេសក៍
មគ្គុទេសក៍៖ សេវាតាមការបរិច្ចាគ។
មគ្គុទេសក៍សំឡេង
ខ្មែរ ១ ដុល្លារ
បរទេស ៥ ដុល្លារ
ថតរូប
សារមន្ទីរអនុញ្ញាតឲ្យថតរូបសម្រាប់ការសិក្សាស្រាវជ្រាវ ឬប្រើប្រាស់ផ្ទាល់ខ្លួន ដោយមិនយកទៅធ្វើអាជីវកម្ម។ ក្នុងករណីថតរូបធ្វើអាជីវកម្ម ត្រូវមានការអនុញ្ញាតពីសារមន្ទីរនិងស្ថាប័នពាក់ព័ន្ធ។
ព័ត៌មានទូទៅ
ភ្ញៀវទេសចរត្រូវសំលៀកបំពាក់សមរម្យពេលចូលទស្សនាសារមន្ទីរ ព្រោះក្នុងវប្បធម៌ខ្មែរសាធារណជនដែលចូលទស្សនាបូជនីយដ្ឋាននៃការចងចាំនិងទីតាំងសាសនា ត្រូវស្លៀកពាក់ខោឬសំពត់ក្រោមក្បាលជង្គង់ និងអាវគ្របស្មា។
បទបញ្ជាសម្រាប់ភ្ញៀវចូលទស្សនាសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង១. ព័ត៌មានទូទៅ
- ភ្ញៀវទេសចរហាមប៉ះពាល់ រំកិល ផ្លាស់ប្តូរទីតាំង ឬធ្វើឲ្យខូចខាតវត្ថុតាងនានា និងហេដ្ឋារចនាសម្ព័ន្ធសំណង់អគារប្រវត្តិសាស្រ្តនៃសារមន្ទីរ ព្រោះវត្ថុតាងនិងហេដ្ឋារចនាសម្ព័ន្ធទាំងនោះស្ថិតក្រោមការការពារដោយច្បាប់
- ផ្អែកលើហេតុផលសុវត្ថិភាព សារមន្ទីរមិនអនុញ្ញាតឲ្យភ្ញៀវចូលក្នុងបរិវេណដែលមានស្លាកសញ្ញាហាមឃាត់រួមមាន ផ្នែកខ្លះនៃអគារ ការដ្ឋានកំពុងដំណើរការអភិរក្ស ឬព្រឹត្តិការណ៍សំខាន់នានា
- សារមន្ទីរ បើកដំណើរការរៀងរាល់ថ្ងៃចាប់ពីម៉ោង៨:០០ ដល់ ៥:០០
- ភ្ញៀវទេសចរ អាចចូលទស្សនាសារមន្ទីរបានដរាបណាបង្ហាញសំបុត្រដែលនៅមានសុពលភាព
- ភ្ញៀវអាចទស្សនាសារមន្ទីរដោយខ្លួនឯងផ្ទាល់ ឬជាក្រុមដោយមិនចាំបាច់មានការណែនាំពីមគ្គុទេសក៍។ ចំពោះភ្ញៀវដែលចង់សិក្សាស្វែងយល់លម្អិត គួរទាក់ទងសារមន្ទីរមុនដើម្បីទទួលបានសេវាមគ្គុទេសក៍បន្ថែម
២. បទបញ្ជាទាក់ទងសុវត្ថិភាពនិងសណ្តាប់ធ្នាប់
- ភ្ញៀវទេសចរគួរគប្បីស្លៀកពាក់សមរម្យ និងប្រកាន់ភា្ជប់នូវអាកប្បកិរិយាដែលបង្ហាញពីការគោរពដល់បូជនីយដ្ឋាននៃការចងចាំ
- នាអំឡុងពេលចូលទស្សនា ភ្ញៀវត្រូវតែស្តាប់តាមការណែនាំរបស់មគ្គុទេសក៍ និងបុគ្គលិករបស់សារមន្ទីរ។ ភ្ញៀវទេសចរ គួរដើរទស្សនាទៅតាមស្លាកសញ្ញា ឬការណែនាំដែលសារមន្ទីរបានរៀបចំជូន ហើយសូមប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ដែលបង្កដោយការជំពប់ជើង ឬទង្កិចក្បាលនៅទីតាំងមួយចំនួនដែលបានកែប្រែខុសពីទ្រង់ទ្រាយដើមរបស់អគារ
៣. បម្រាម
សារមន្ទីរ មានបម្រាមទូទៅដូចខាងក្រោមនេះ៖
- ហាមទទួលទានអាហារនិងសារជាតិអាកុល ជក់បារី ឬប្រើប្រាស់បារីអេឡិចត្រូនិច
- មិនអនុញ្ញាតឲ្យប្រើប្រាស់យាន្ដជំនិះគ្រប់ប្រភេទលើកលែងរទេះជនពិការ និងរទេះរុញទារក
- ហាមប្រើប្រាស់រទេះរុញទារកក្នុងបន្ទប់ពិព័រណ៍
- ហាមយកសត្វពាហនៈ ទោះបីដើរបណ្តើរ ឬបីក៏ដោយ (ការប្រើប្រាស់សត្វនាំផ្លូវជនពិការ គឺមិនអនុញ្ញាតជូនឡើយ)
- ហាមកាន់ទង់ជាតិមានដង បដា ផ្ទាំងព័ត៌មាន ប័ណ្ណផ្សព្វផ្សាយ ឬការស្ទង់មតិលើផលិតផលលក់ដូរផ្សេងៗ
- ការស្ទង់មតិសម្រាប់ការស្រាវជ្រាវ អាចធ្វើបាន លុះណាមានការអនុញាតពីប្រធានសារមន្ទីរ
- ហាមនាំយកអាវុធជាតិផ្ទុះ វត្ថុ ឬសារធាតុផ្សេងៗដែលអាចបង្កគ្រោះថ្នាក់ដល់ សុខភាព អាយុជីវិត ឬសុវត្ថិភាពទូទៅ
- ហាមប្រើប្រាស់ឧបករណ៍ភ្លេង វិទ្យុទាក់ទង ឬក៏ឧបករណ៍សូរស័ព្ទទាំងឡាយណាដែលអាចបង្កសម្លេងរំខាន លើកលែងក្នុងករណីពិធីបុណ្យដែលអនុញាតដោយប្រធានសារមន្ទីរ
- ហាមនិយាយទូរស័ព្ទក្នុងបន្ទប់ពិព័រណ៍
- ហាមប្រើប្រាស់កាមេរ៉ាដ្រូនលើបរិវេណសារមន្ទីរដោយគ្មានការអនុញ្ញាត
- ហាមភ្ញៀវក្នុងស្ថានភាពស្រវឹង ឬស្ថានភាពបង្កគ្រោះថ្នាក់ផ្សេងៗ ចូលទស្សនាសារមន្ទីរ
៤. កំណត់សម្គាល់
ភ្ញៀវទេសចរ ចូលទស្សនាក្នុងបរិវេណសារមន្ទីរ ចាំបាច់ត្រូវទទួលយកនូវប្រការនៃបទបញ្ញត្តិនានាដែលមានចែងក្នុងបម្រាមខាងលើ។ វិធានការណ៍ផ្នែកច្បាប់ នឹងត្រូវអនុវត្ដចំពោះបុគ្គលដែលមិនគោរពតាមបទបញ្ញតិ្ដនេះ។
ព័ត៌មានអំពីការណាត់ជួប
សារមន្ទីរសូមស្វាគមន៍ចំពោះការទាក់ទងជាមុនរបស់ភ្ញៀវទេសចរដែលមកទស្សនាជាក្រុម និងសិស្ស និស្សិតមានចំនួនច្រើនជាង១០នាក់ ដើម្បីទទួលបានព័ត៌មានបន្ថែមអំពីការបម្រុងទុកមគ្គុទេសក៏ បន្ទប់សកម្មភាព ឬការប្រើប្រាស់សេវាផ្សេងទៀត។ ការជូនដំណឹងជាមុនពីដំណើរទស្សនៈកិច្ច អាចឲ្យយើងខ្ញុំជួយសម្រួលឲ្យការទស្សនារបស់លោកអ្នកប្រកបដោយការចងចាំ។
ទូរស័ព្ទ ០២៣ ៦៦៥៥ ៣៩៥
សារអេឡិចត្រូនិច info@tuolsleng.gov.kh