កម្មវិធីអប់រំសម្រាប់សាធារណជន

សារមន្ទីរឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ទួលស្លែង គឺជាទីតាំងប្រវត្តិសាស្ត្រសំខាន់មួយដែលរក្សាទុករឿងរ៉ាវសក្ខីកម្ម និងភស្តុតាងជាច្រើនអំពីអំពើឃោរឃៅក្នុងសម័យខ្មែរក្រហម។ ចាប់តាំងពីបើកដំណើរការជាសារមន្ទីររហូតដល់បច្ចុប្បន្ន សារមន្ទីរនេះបានក្លាយជាមជ្ឈមណ្ឌលសម្រាប់ការសិក្សា ស្រាវជ្រាវ និងការចងចាំដល់សាធារណជនក្នុងការយល់ដឹងអំពីប្រវត្តិសាស្ត្រដ៏ឈឺចាប់ និងសារៈសំខាន់នៃការពារសន្តិភាព។

សារមន្ទីរបានរៀបចំកម្មវិធីអប់រំសម្រាប់សិស្ស និស្សិត គ្រូបង្រៀន និងសាធារណជនទូទៅ ដូចជាទស្សនកិច្ចសិក្សា វគ្គបណ្តុះបណ្តាល សិក្ខាសាលា ការចុះផ្សព្វផ្សាយតាមគ្រឹះស្ថានសិក្សា និងការចែករំលែកបទពិសោធន៍ពីអ្នករស់រានមានជីវិត។ កម្មវិធីទាំងនេះមានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសិទ្ធិមនុស្ស តម្លៃសន្តិភាព និងការទប់ស្កាត់អំពើហិង្សាដែលអាចកើតឡើងម្ដងទៀត។