បន្ទប់ឈូក-ស៖ រៀបចំសម្រាប់ភ្ញៀវទេសចរ អាចសម្រាក ធ្វើសមាធិបន្ធូរបន្ថយភាពតានតឹងក្រោយទស្សនាសារមន្ទីរ។ ទីតាំង៖ អគារ “ឃ” ជាន់ទី២
បើកដំណើរការពីថ្ងៃចន្ទ ដល់ សុក្រ
ម៉ោង៖ ០៨ : ០០ – ១១ : ០០ ព្រឹក ១៣ : ៣០ – ១៦ : ៣០ រសៀល

សាលអាន៖ បើកជូនសាធារណជនដែលមានបំណងចង់សិក្សាស្រាវជ្រាវ អំពីប្រវត្តិសាស្រ្តកម្ពុជាប្រវត្តិសាស្ត្រខ្មែរ​ក្រហម និងចំណេះដឹងទូទៅ។ ទីតាំង៖ អគារ “ខ” ជាន់ទី១
បើកពីថ្ងៃចន្ទ ដល់ ថ្ងៃសៅរ៍
ម៉ោង៖ ០៨ : ០០ – ១១ : 00 ព្រឹក ១៣:៣០ – ០៤:៣០ រសៀល

កម្មវិធីសក្ខីកម្ម៖ “កុមារភាពក្នុងអន្ធការ” រៀបរាប់ពីខ្សែជីវិតកុមារក្នុងសម័យខ្មែរក្រហម និងកុមាររស់រានមានជីវិតពីមន្ទីរ ស-២១។

ទីតាំង៖ បន្ទប់ប្រជុំ អគារ “ង”
កម្មវិធី៖ ជារៀងរាល់ថ្ងៃចន្ទ ពុធ និងសុក្រ (លើកលែងថ្ងៃបុណ្យជាតិ)
វេលាម៉ោង៖ ១៤:៣០ ដល់ម៉ោង ១៥:០០ រសៀល

កម្មវិធីបញ្ចាំងវីដេអូ៖ ចាក់បញ្ចាំងរៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ
ពេលព្រឹក វេលាម៉ោង ១០:០០នាទី – ១០:១៥នាទី ចំណងជើង៖ ព្រលឹងរូបថត និងការឆ្លើយសារភាពដោយបង្ខំ
ពេលរសៀល វេលាម៉ោង ៣:០០នាទី – ៣:១៥នាទី ចំណងជើង៖ អំណាចនៃទឹកប៊ិក និងគ្រាប់ពូជថ្មីលើដីចាស់

ដើមឈើបួងសួងតាមប្រព័ន្ធកុំព្យូទ័រ៖ ភ្ញៀវទេសចរអាចសរសេរសារឧទ្ទិសដល់ជនរងគ្រោះក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ​ក្រោយបញ្ចប់ការទស្សនាសារមន្ទីរ។ ទីតាំង៖ អគារ “ឃ” ជាន់ផ្ទាល់ដី
បើកដំណើរការជារៀងរាល់ថ្ងៃ ម៉ោង៖ ០៨ : ០០ ព្រឹក – ១៧ : ០០ រសៀល