ពិព័រណ៍ចល័ត
គម្រោងពិព័រណ៍ចល័តដែលរៀបចំសម្រាប់យុវជនជំនាន់ក្រោយ បានបង្កើតឡើងតាមរយៈកិច្ចសហប្រតិបត្តិការជាមួយសារមន្ទីររំលឹកសន្តិភាពខេត្តអូគីណាវ៉ាក្នុងឆ្នាំ២០១០។ គម្រោងនេះ ផ្តល់ឱកាសដល់សិស្សានុសិស្សដែលមិនមានលទ្ធភាព ឬឱកាសទស្សនាសារមន្ទីរដោយផ្ទាល់ អាចសិក្សាស្វែងយល់ពីប្រវត្តិសាស្ត្រខ្មែរក្រហម។ ពិព័រណ៍នេះ នឹងចែករំលែកប្រវត្តិសាស្រ្តសង្ខេបអំពីសម័យខ្មែរក្រហម ពិសេសប្រវត្តិសារមន្ទីរទួលស្លែង និងការផ្តល់សារសន្តិភាពដល់សិស្សានុសិស្ស។
សារមន្ទីរមានបំណងនាំយកពិព័រណ៍នេះទៅកាន់សាលានានាក្នុងប្រទេសកម្ពុជា ប៉ុន្តែជាជំហានដំបូងសារមន្ទីរជ្រើសរើសសាលាក្នុងរាជធានីភ្នំពេញ និងបន្ទាប់មកទៀតទៅតាមខេត្តផ្សេងៗប្រសិនបើមានធនធានគ្រប់គ្រាន់។ បច្ចុប្បន្នសារមន្ទីរមិនមានមធ្យោបាយដឹកជញ្ជូនផ្ទាល់ខ្លួនសម្រាប់នាំយកពិព័រណ៍ទៅកាន់សាលានៅក្រៅក្រុងនោះទេ។
ព័ត៌មានលម្អិត សូមអាន ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗ.