លក្ខខន្តិក

គ្រប់​អត្ថបទ រូបភាព វីដេអូ​ឯកសារ ឯកសារ​សំឡេង និង​មាតិកា​ផ្សេងៗ​នៅ​លើ​គេហទំព័រ​នេះ គឺ​ជា​កម្មសិទ្ធ​របស់​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍​ទួលស្លែង​។

សារមន្ទីរ​ទួលស្លែង អនុញ្ញាត​ឲ្យ​អ្នក​ទស្សនា​អាច​ប្រើ​ប្រាស់​មាតិកា​ដែល​មាន​នៅ​លើ​គេហទំព័រ​នេះ​សម្រាប់ កិច្ចការ​ផ្ទាល់​ខ្លួន ការ​សិក្សា​ស្រាវ​ជ្រាវ និង​គោល​បំណង​ផ្សេង​ទៀត​ដែល​មិន​មែន​ជា​ការ​ធ្វើ​អាជីវកម្ម​។

កម្ម​សិទ្ធិ​បញ្ញា​និង​សិទ្ធិ​នៃ​ម្ចាស់​កម្មសិទ្ធិ​មួយ​ចំនួន​អាច​នឹង​គ្រប់​គ្រ​ងដោយ​ឯកជន និ​ង​អង្គភាព​ផ្សេង​ទៀត​ក្រៅ​ពី​សារមន្ទីរ​។

សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍​ទួលស្លែង សូម​បញ្ជាក់​ពី​ការ​ហាម​ថត​ចម្លង​ឯកសារ​នានា​ដែល​បាន​ហាម​ឃាត់​នៅ​លើ​គេហទំព័រ​នេះ លើក​លែង​តែ​ក្នុង​បំណង​ប្រើ​ប្រាស់​សម​ស្រប​ដូច​រៀប​រាប់​ខាង​ក្រោម​។

សារមន្ទីរ​ទួលស្លែង អនុញ្ញាត​ឲ្យ​អ្នក​ទស្សនា​អាច​ប្រើ​ប្រាស់​មាតិកា​ដែល​មាន​នៅ​លើ​គេហទំព័រ​នេះ​សម្រាប់​កិច្ចការ​ផ្ទាល់​ខ្លួន ការ​សិក្សា​ស្រាវជ្រាវ និង​គោល​បំណង​ផ្សេង​ទៀត​ដែល​មិន​មែន​ជា​ការ​ធ្វើ​អាជីវកម្ម​តាម​លក្ខខណ្ឌ​ដូច​ខាង​ក្រោម​៖

  • អ្នក​ប្រើ​ប្រាស់​ត្រូវ​តែ​ធ្វើ​កំណត់​យោង និង​ភ្ជាប់​ទៅ​គេហទំព័រ​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍​ទួលស្លែង​ជា​ប្រភព​នៃ​មាតិកា
  • គ្មាន​ការ​ផ្លាស់​ប្តូរ​ឬ​កែ​ប្រែ​ព័ត៌មាន​ផ្នែក​ណា​មួយ​នៃ​មាតិកា​របស់​គេហទំព័រ
  • អ្នក​ប្រើ​ប្រាស់​មិន​អាច​លុប​កម្មសិទ្ធិ​បញ្ញា និមិត្ត​សញ្ញា ឬ​កំណត់​បង្ហាញ​ពី​សិទ្ធិ​នៃ​ម្ចាស់​កម្មសិទ្ធិ​ណា​មួយ​ដែលពាក់ព័ន្ធ​នឹង​មាតិកា​ឡើយ
  • អ្នកប្រើប្រាស់ត្រូវតែគោរពតាមលក្ខខណ្ឌឬការកំណត់ផ្សេងទៀត ដែលអាចអនុវត្តលើឯកសារឯកជន រូបភាព ឬអត្ថបទ

សារមន្ទីរ​ហាម​ឃាត់​ចំពោះ​ការ​ផ្សព្វផ្សាយ​ធ្វើ​អាជីវកម្ម ការ​ប្រើ​ប្រាស់​អត្ថបទ រូបភាព ឬ​ក៏​ព័ត៌មាន​ផ្នែក​ណា​មួយ​នៃ​គេហទំព័រ​នេះ​ដោយ​គ្មាន​ការ​អនុញ្ញាត។ ចំពោះ​អ្នក​ប្រើប្រាស់​ដែល​មាន​បំណង​ចង់​យក​ព័ត៌មាន​ក្នុង​មាតិកា​គេហទំព័រ​នេះ​សម្រាប់​ធ្វើ​អាជីវកម្ម ផ្សព្វផ្សាយ ឬ​គោល​បំណង​ផ្សេង​ទៀត​ដែល​មិន​បាន​កំណត់​ដោយ​ច្បាប់ ចាំ​បាច់​ត្រូវ​តែ​ស្នើ​សុំ​និង​មាន​ការ​អនុញ្ញាត​ជា​លាយលក្ខណ៍​អក្សរ​ពី​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍​ទួលស្លែង​។ ច្បាប់​អនុញ្ញាត​សម្រាប់​ការ​ប្រើ​ប្រាស់​នេះ​អាស្រ័យ​លើ​ករណី​នីមួយៗ និង​យោង​ទៅ​តាម​គោលការណ៍​ច្បាប់​គ្រង​គ្រង​របស់​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍​ទួលស្លែង។

សារមន្ទីររៀប​ចំ​បណ្តាញ​ត​ភ្ជាប់​ពី​គេហទំព័រ​នេះ​ទៅ​គេហទំព័រ​ផ្សេង​ទៀត ​ដើម្បី​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​អ្នក​ប្រើ​ប្រាស់ ប៉ុន្តែ​រាល់​ព័ត៌មាន​ក្នុង​បណ្តាញ​ទាំង​នោះ​មិន​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​ឬ​អនុញ្ញាត​ដោយ​សារមន្ទីរ​ទេ​។ សារមន្ទីរ​មិន​ទទួល​ខុស​ត្រូវ​លើ​មាតិកា ឬ​ភាព​ជាក់​លាក់​នៃ​ព័ត៌មាន​លើ​បណ្តាញ​គេហទំព័រ​ដែល​ភ្ជាប់​ជាមួយ​គេហទំព័រ​សារមន្ទីរ និង​មិន​គាំ​ទ្រ​ចំពោះ​ទស្សនៈ​ដែល​បាន​បញ្ចេញ​ក្នុង​បណ្តាញ​ទាំង​នោះ​។

សារមន្ទីរ​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​ព័ត៌មាន​ឬ​រូបភាព​ផ្សេងៗ​របស់​ភាគី​ទី​បី និង​មិន​ធានា​ឬ​គាំ​ទ្រ​ចំពោះ​ទស្សនៈ​ដែល​បាន​លើក​ឡើង​នេះ​ទេ។ សារមន្ទីរ​សូម​បដិសេធ​រាល់​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​បោះពុម្ព​ផ្សព្វផ្សាយ ឬ​ការ​ប្រើប្រាស់​ព័ត៌មាន​របស់​ភាគី​ទី​បី​ដែល​មិន​អនុញ្ញាត​ដោយ​ច្បាប់​នៅលើ​គេហទំព័រ​នេះ។

សារម​ន្ទីរ​បដិសេធ និង​មិន​ទទួល​ខុស​ត្រូវ​ការ​ទាម​ទារ ការ​បាត់បង់ ឬ​ការ​ខូចខាត​ផ្សេងៗ (រាប់​បញ្ចូល​ទាំង​ការ​ធ្វេស​ប្រហែស) បណ្តាល​​មក​ពី​តំណ​ភ្ជាប់​ក្នុង​ការ​ប្រើប្រាស់​ព័ត៌មាន មាតិកា មាន​ក្នុង​គេហទំព័រ​នេះ ឬ​គេហទំព័រ​ដទៃ​ទៀត​ដែល​ទាក់​ទង​ជាមួយ​។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់​អំពី​មាតិកា​របស់​គេហទំព័រ សូម​ទាក់​ទង​មក​សារមន្ទីរ។

សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍​ទួលស្លែង

ផ្លូវ​លេខ១១៣ សង្កាត់​បឹងកេងកង៣ ខណ្ឌ​ចំការមន

រាជធានី​ភ្នំពេញ

ទូរស័ព្ទ ០២៣ ៦៦៥៥ ៣៩៥

សារអេឡិចត្រូនិច info.tsgm@gmail.com / info@tuolsleng.gov.kh