ផ្នូរ

ជនរងគ្រោះទាំង១៤រូបចុងក្រោយដែលខ្មែរក្រហមសម្លាប់មុនពេលចាកចេញពីក្រុង ត្រូវប្រទះឃើញនៅមន្ទីរស-២១ដោយកងកម្លាំងទាហានចម្រុះ ហើយសពទាំងនោះនាំយកទៅបញ្ចុះនៅទីធ្លាខាងមុខ។ តាមរយៈការសន្និដ្ឋានដំបូងបង្ហាញថា សពជនរងគ្រោះទាំងនោះទំនងជាអតីតមន្ដ្រីជាន់ខ្ពស់។ បច្ចុប្បន្ន ផ្នូរដែលស្ថិតនៅក្នុងបរិវេណធ្លាខាងមុខគ្រាន់តែជា និមិត្តរូបនៃការគោរពដល់ព្រលឹងជនរងគ្រោះទាំង១៤រូបនោះប៉ុណ្ណោះ។