ទីតាំងសំខាន់ផ្សេងៗ

បន្ទប់​សកម្មភាព

បន្ទប់​សកម្មភាព

បន្ទប់​សកម្មភាព បង្កើត​ឡើង​នៅ​ឆ្នាំ២០១៥​សម្រាប់​សិស្ស​អនុវិទ្យាល័យ​និង​វិទ្យាល័យ ក្នុង​បំណង​បង្កើន​ចំណេះ​ដឹង​បន្ថែម​ដោយ​បង្ហាញ​ពី​ព្រឹត្តិការណ៍​នានា​ដែល​កើត​មាន​ឡើង​នា​សម័យ​ខ្មែរក្រហម​។ កម្មវិធី​ក្នុង​បន្ទប់​នេះ នឹង​ជួយ​ជម្រុញ​ឲ្យ​សិស្ស​មាន​លទ្ធភាព​ក្នុង​ការ​យល់​ដឹង​បន្ថែម​លើ​ខ្លឹមសារ​ពិព័រណ៍ តាមរយៈ​ការ​ស្រាវជ្រាវ ឬ​ការ​លេង​ល្បែង​ប្រាជ្ញា​ផ្សេងៗ​។ សកម្មភាព​ខ្លះ តម្រូវ​ឲ្យ​សិស្ស​សម្ភាស​ផ្ទាល់​ជាមួយ​សមាជិក​គ្រួសារ​ដែល​ធ្លាប់​ឆ្លង​កាត់​ការ​រស់​នៅ​នា​សម័យ​ខ្មែរក្រហម​។ សកម្មភាព​នេះ ជា​យន្តការ​មួយ​ដែល​ជួយ​ឲ្យ​យុវជន​មាន​ឱកាស​ក្នុង​ការ​ប្រាស័យ​ទាក់​ទង​ជាមួយ​មនុស្ស​ជំនាន់​មុន​ដើម្បី​យល់​ដឹង​ពី​ប្រវត្តិ​សាស្ត្រ​របស់​ខ្លូន​។ សាធារណជន​ដែល​ចង់​ប្រើ​ប្រាស់​បន្ទប់​នេះ សូម​ទាក់​ទង​មក​សារមន្ទីរ​ជា​មុន ដើម្បី​ក្រុម​ការងារ​មាន​ពេល​វេលា​គ្រប់​គ្រាន់​ក្នុង​ការ​រៀប​ចំ​កម្មវិធី​ជូន​។

ព័ត៌មានលំអិតសូមចុចលើរូបថត