កិច្ចការអភិរក្ស

ការងារអភិរក្សលោហៈ

សមុច្ច័យលោហៈមានដូចជា៖ ខ្នោះដៃ ខ្នោះជើង ច្រវ៉ាក់ កេសគ្រាប់ គ្រែដែក ឧបករណ៍ធ្វើទារុណកម្ម និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃ។ ចាប់តាំងឆ្នាំ២០១៤រហូតមកដល់បច្ចុប្បន្ន រោងជាងបានចុះបញ្ជីសារពើភណ្ឌវត្ថុតាងចំនួន,៦៣៤វត្ថុ និងជួសជុលបានចំនួន៧១វត្ថុ។ ក្រៅពីសមុច្ច័យលោហៈនៅសារមន្ទីរទួលស្លែង ក្រុមការងារបានចុះបញ្ជីនិងជួសជុលវត្ថុដែលបានមកពីការធ្វើកំណាយនៅអតីតមន្ទីរឃុំឃាំង១៣ (ម-១៣) ចុះបញ្ជីចំនួន ២១៩វត្ថុ/បំណែក និងជួសជុលចំនួន ៣៨វត្ថុ/បំណែក។ ក្រុមការងារបានរៀបចំទុកដាក់វត្ថុតាងអំពីលោហៈទាំងនោះឲ្យមានសុវត្ថិភាពត្រឹមត្រូវតាមបច្ចេកទេសក្រោមការត្រួតពិនិត្យ
តាមដានសំណើម និងសីតុណ្ហភាពជាប្រចាំនៅក្នុងឃ្លាំងលោហៈរបស់សារមន្ទីរ។

សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងផ្នែកអភិរក្ស និងជួសជុល chenda@tuolsleng.gov.kh/chendakho007@gmail.com

ព័ត៌មានលំអិតសូមចុចលើរូបថត