គម្រោងសារមន្ទីរចល័ត “ សារៀនខ្ញុំ សារមន្ទីរខ្ញុំ ” ជាផ្នែកមួយនៃកម្មវិធីអប់រំផ្សព្វផ្សាយរបស់សារមន្ទីរ និងជាគម្រោងថ្មីមួយដែលផ្តល់ឱកាសដល់ក្រុមការងារ ចំនួន ៥ ផ្នែក (អប់រំផ្សព្វផ្សាយ បណ្ណសារ អភិរក្ស ពិព័រណ៌ និងស្រាវជ្រាវ) ដែលកំពុងធ្វើការលើការងារអប់រំ និងលើកកម្ពស់ការយល់ដឹងអំពីប្រវត្តិសាស្រ្តខ្មែរក្រហម បានអនុវត្តនូវសកម្មភាពរួមគ្នានៅតាមខេត្ត។ គម្រោងនេះអនុវត្តឡើងក្នុងគោលបំណង ដើម្បីបង្ហាញសិស្ស និងសាធារណជន ឱ្យបានស្វែងយល់កាន់តែច្បាស់អំពីប្រវត្តិ ការងារ និងសារសំខាន់អំពីតួនាទីរបស់សារមន្ទីរ ក្នុងការអភិរក្សសមុច្ច័យ ដែលឆ្លុះបញ្ចាំងពីអំពើឧក្រិដ្ឋកម្ម ពិសេសស្វែងយល់អំពីប្រវត្តិសាស្ត្រខ្មែរក្រហម និង ស-២១ និងតម្លៃនៃសន្តិភាព។ ចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៦ សារមន្ទីរ ក្រោមការគាំទ្រថវិកាពីអង្គការ GIZ-CPS
នៃប្រទេសអាឡឺម៉ង់គម្រោងផ្សព្វផ្សាយសារមន្ទីរចល័តនៅវិទ្យាល័យតាមបណ្តាខេត្តមួយចំនួនដូចជា ខេត្តកំពង់ឆ្នាំង តាកែវ កំពង់ស្ពឺ និងកំពង់ធំ។
លទ្ធផលនៃការអនុវត្តគម្រោង៖
- វិទ្យាល័យក្រុង កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង៖ សិស្សគោលដៅចំនួន ៦៣ នាក់ (ស្រី ៥១) និងសិស្សទូទៅ ចំនួន ៤៤៦នាក់ (ស្រី ៣៣៨ នាក់)
- វិទ្យាល័យ ជា ស៊ីម តាកែវ ខេត្តតាកែវ៖ សិស្សគោលដៅចំនួន ៦៧ នាក់ (ស្រី ៣២) និងសិស្សទូទៅ ចំនួន ៤៤៦នាក់ (ស្រី ៣៣៨ នាក់)
- វិទ្យាល័យហ៊ុន សែន អន្លង់ជ្រៃ ខេត្តកំពង់ស្ពឺ៖ សិស្សគោលដៅចំនួន ៤០ នាក់ (ស្រី ២៨ នាក់) និងសិស្សទូទៅ ចំនួន ៤៤៦នាក់ (ស្រី ៣៣៨ នាក់)
- វិទ្យាល័យ កំពង់ធំ ខេត្តកំពង់ធំ៖ សិស្សគោលដៅចំនួន ៤០នាក់ (ស្រី ៣២ នាក់) និងសិស្សទូទៅចំនួន ២,១៦០ នាក់ (ស្រី ៩៦០ នាក់)។

