ការងារអភិរក្សលោហៈ
នៅឆ្នាំ២០១៤ សារមន្ទីរបានបង្កើតបន្ទប់ថែរក្សា អភិរក្ស និងជួសជុលវត្ថុតាងពីលោហៈ (ខ្នោះ របារដែក កេសគ្រាប់កាំភ្លើង ខ្នោះដៃ និងគ្រែដែក) និងចុះបញ្ជីសារពើភណ្ឌរាល់សមុច្ច័យពីលោហៈទាំងអស់។ បច្ចុប្បន្ន វត្ថុតាងដែលបានចុះបញ្ជីរួចរាល់មានចំនួន១១៨៥ ហើយក្នុងចំណោមនោះក្រុមការងារជួសជុលវត្ថុចំនួន១២រួចរាល់ជាស្ថាពរ។
នាពេលអនាគតសារមន្ទីរគ្រោងដាក់តាំងពិព័រណ៍សមុច្ច័យពីលោហៈទាំងអស់នេះ រួមជាមួយនឹងគ្រឿងតុទូ និងសម្ភារៈមួយចំនួនទៀតដូចជា ម៉ាស៊ីនអង្គុលីលេខ ទូរស័ព្ទ ដើម្បីឲ្យសាធារណជនអាចស្វែងយល់បន្ថែម។