បុណ្យភ្ជុំបិណ្ឌ
ជាពិធីបែបសាសនាប្រចាំឆ្នាំធំជាងគេបង្អស់របស់សារមន្ទីរដែលប្រព្រឹត្តទៅរយៈពេល២ថ្ងៃ និងមានការចូលរួមពីសំណាក់មន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល។ បុណ្យភ្ជុំបិណ្ឌ គឺជាព្រឹត្តិការណ៍ដ៏ធំដែលរាជរដ្ឋា
ភិបាលកម្ពុជា និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈសហការរៀបចំនៅសារមន្ទីរទួលស្លែង ដើម្បីឧទ្ទិសកុសលជូនជនរងគ្រោះនៅស-២១ និងនៅសម័យខ្មែរក្រហម។ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តែងនិមន្តព្រះសង្ឃតាមចំនួនឆ្នាំដែលរបបកម្ពុជាប្រជាធិបតេយ្យដួលរល។

