សាលអាន
សារមន្ទីរ បានបង្កើតសាលអានសម្រាប់សាធារណជន ជាពិសេសសិស្សានុសិស្សក្នុងការសិក្សាបន្ថែមអំពីប្រវត្តិសាស្ត្រនិងវប្បធម៌ប្រទេសកម្ពុជា ព្រមទាំងប្រវត្តិសាស្ត្រខ្មែរក្រហមតាមរយៈសៀវភៅទាក់ទងនានា ច្បាប់ថតចម្លងចម្លើយសារភាពជនរងគ្រោះ និងសក្ខីកម្មអំពីប្រវត្តិសាស្រ្តតាមរយៈការសម្ភាសន៍។ នាពេលអនាគត សារមន្ទីរមានបំណងប្រែក្លាយសាលអានទៅជាបណ្ណាល័យនិងជាមណ្ឌលព័ត៌មាន។