បណ្ណសារ
សំណុំឯកសាររាប់ពាន់ច្បាប់រួមមានចម្លើយសារភាពចំនួន៤១៨៦ និងប្រវត្តិរូបសង្ខេបរបស់ជនរងគ្រោះនិងទាហានខ្មែរក្រហមចំនួន៦៥៧៨ បង្ហាញពីសកម្មភាពឬព្រឹត្តិការណ៍ដែលកើតឡើងក្នុងគុកទួលស្លែង។ កម្មវិធីសិក្សាឧក្រិដ្ឋកម្មរវាងសាកលវិទ្យាល័យ Yale និងកម្ពុជា បានអនុវត្តជាច្រើនឆ្នាំដើម្បីពិនិត្យឯកសារទាំងនេះ ប៉ុន្តែជនរងគ្រោះច្រើនពាន់នាក់ផ្សេងទៀតដែលត្រូវបញ្ជូនមកមន្ទីរស‑២១នៅមិនទាន់កំណត់អត្តសញ្ញាណបានទេ។ យើងប្រហែលជាមិនអាចដឹងទេថាជនរងគ្រោះទាំងនោះជានរណា ហើយមូលហេតុអ្វីបានត្រូវចាប់ចូលមកទួលស្លែង ព្រោះមានតែរូបថតសេសសល់ដែលបង្ហាញពីជីវិត និងសេចក្តីស្លាប់នៅក្នុងគុកទួលស្លែង។
ប្រសិនបើលោកអ្នកចង់ទាក់ទងក្រុមការងារឯកសារ សូមផ្ញើសារមក info@tuolsleng.gov.kh
ឬទូរស័ព្ទមកលេខ ០២៣ ៦៦៥៥ ៣៩៥
នៅខែមីនា ឆ្នាំ២០១៦ លោកស្រីបណ្ឌិត Theresa de Langis បានប្រគល់ឯកសារស្រាវជ្រាវស្តីពីការចងក្រងប្រវត្តិសាស្ត្រតាមរយៈការសម្ភាសន៍អំពីជីវិតស្រ្តីកម្ពុជា មកឲ្យផ្នែកបណ្ណសារដ្ឋានរបស់សារមន្ទីរ។ គម្រោងនេះគឺជាការចងក្រងឯកសាររៀបរាប់ពីឆាកជីវិតស្រ្តីដែលឆ្លងកាត់សម័យខ្មែរក្រហម។