ពិព័រណ៍​មិន​អចិន្ដ្រៃយ៍

ការរៀបការដោយបង្ខំ (បញ្ចប់)

ការរៀបចំពិព័រណ៍នេះឡើងក្នុងបំណងចង់បង្ហាញជូនសារធារណជន បានសិក្សាស្វែងយល់អំពីព្រឹត្តិការណ៍ដែលកើតមានក្នុងសម័យខ្មែរក្រហម អំពីទិដ្ឋភាពនៃការរៀបការដោយបង្ខំក្នុងសម័យសខ្មែរក្រហម។ តាមរយៈនេះមានគូស្វាមីភរិយាដែលត្រូវបង្ខំឱ្យរៀបការ ដោយមិនមានការព្រងព្រៀង ឬយល់ស្របពីឪពុម្តាយ ក្រុមគ្រួសារ ឬមានក្តីស្រលាញ់ឡើយ។ ផ្ទុយទៅវិញអង្គការបានចាប់បង្ខំឱ្យរៀបការនិងបង្កការលំបាកដល់ស្ត្រីដែលរងការយាយីផ្លូវកាយ និងរងទុកនៅពេលដែលខ្លួនមានផ្ទៃពោះនិងសម្រាលកូនបំពេញបំណងជូនអង្គការ។ មានស្ត្រីប្រមាណជា២៥០០០០ នាក់ ទទួលរងគ្រោះដោយសារអាពាហ៍ពិពាហ៍ចំលែងកនេះ។ ក្រោយមកខ្មែរក្រហមដួរលំ គូរស្វាមីភរិយាខ្លះបែកគ្នា និងខ្លះបន្តរួមរស់រហូតដល់សព្វថ្ងៃ ដោយភាគច្រើនទទួលរងការធ្វើបាបនិងរកាំរកោសមិនមានក្តីសុខឡើយ។

ព័ត៌មានលំអិតសូមចុចលើរូបថត