ពិព័រណ៍មិនអចិន្ដ្រៃយ៍
សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង រៀបចំពិព័រណ៍មិនអចិន្ត្រៃយ៍យ៉ាងតិចមួយឆ្នាំម្តងដើម្បីដាក់បង្ហាញជូនសាធារណជនទស្សនាបន្ថែមលើពិព័រណ៍អចិន្ត្រៃយ៍។ គោលបំណងនៃការរៀបចំពិព័រណ៍មិនអចិន្ត្រៃយ៍គឺដើម្បីលើកកម្ពស់ការយល់ដឹងពីព្រឹត្តិការណ៍ក្នុងសម័យខ្មែរក្រហមតាមរយៈប្រធានបទផ្សេងៗ។ រហូតមកដល់បច្ចុប្បន្ន សារមន្ទីរបានរៀបចំពិព័រណ៍មិនអចិន្ត្រៃយ៍ចំនួនបីគឺ៖ “ការបង្កើតវប្បធម៌សន្តិភាព” “ជំនាញនិងភ័ព្វសំណាង” និង “ភាពសោកសៅនិងការតស៊ូរបស់ស្ត្រីក្រោយការរៀបការដោយបង្ខំក្នុងសម័យខ្មែរក្រហម”។ ក្នុងឆ្នាំ២០១៧ សារមន្ទីរនឹងរៀបចំពិព័រណ៍មិនអចិន្ត្រៃយ៍មួយទៀតអំពី “កុមារអង្គការ”។