ពិព័រណ៍​មិន​អចិន្ដ្រៃយ៍

"ខុសឆ្ងាយពីក្ដីរំពឹង"

Photographs by Ann-Christine Woehrl

ការរៀបការដោយបង្ខំ (បញ្ចប់)

“ខុសឆ្ងាយពីក្ដីរំពឹង”
ពិព័រណ៍មិនអចិន្ត្រៃយ៍នេះ ផ្តោតសំខាន់​លើជីវិតរបស់លោក ខៀវ សាគួរ អតីតនិស្សិតខ្មែរ ដែលបានតស៊ូឆ្លងកាត់ការលំបាកជាច្រើនឆ្នាំ ដើម្បី​សិក្សានៅប្រទេសជប៉ុន។ ហើយក្រោយ​មក​សម្រេចចិត្តត្រឡប់មកប្រទេសកម្ពុជាវិញនៅឆ្នាំ ១៩៧៦ ដើម្បីជួយកសាងប្រទេសឡើងវិញ។ ជាក់ស្ដែងលោកត្រូវខ្មែរក្រហម​ចាប់មកឃុំឃាំងនៅមន្ទីរស -២១ និងត្រូវ​សម្លាប់នៅខែកុម្ភៈ ឆ្នាំ១៩៧៧។
ការតាំងពិព័រណ៍នេះ ក៏មាន​បំណង ១.ឧទ្ទិសដល់ព្រលឹង​និស្សិត និងបញ្ញាវ័ន្តដែលត្រូវខ្មែរក្រហមសម្លាប់ ​២.បង្ហាញពីនយោបាយនិងការឃោសនារបស់ខ្មែរក្រហម និង៣.លើកទឹកចិត្តដល់សាធារណជនឱ្យចូលរួមផ្តល់ព័ត៌មាន រូបថត ឯកសារ និងវត្ថុតាងដែលទាក់ទងនឹងសម័យខ្មែរក្រហម។
ពិព័រណ៍នេះមានទីតាំងស្ថិតនៅអគារ ក ជាន់ទី ២ ។

 

 

 

 

ព័ត៌មានលំអិតសូមចុចលើរូបថត