ពិព័រណ៍​មិន​អចិន្ដ្រៃយ៍

៤០​ឆ្នាំ នៃការចងចាំជនរងគ្រោះស-២១

អំឡុងខែសីហា ឆ្នាំ២០១៩ សារមន្ទីរទួលស្លែង ​សម្ពោធពិព័រណ៍មិនអចិន្រ្តៃយ៍ក្រោមប្រធានបទ “៤០ឆ្នាំ៖ ការចងចាំជនរងគ្រោះស-២១”។ ក្រោយរំដោះក្រុងភ្នំពេញនៅថ្ងៃទី ៧ ខែមករា ឆ្នាំ១៩៧៩ កងទ័ពរណសិរ្សសង្គ្រោះជាតិបានរកឃើញទីតាំងនេះត្រូវបានរកឃើញ និង​ប្រែក្លាយឲ្យទៅជាកន្លែងស៊ើបអង្កេតពីឧក្រិដ្ឋកម្មរបស់ខ្មែរក្រហមទូទាំងផ្ទៃប្រទេស។ ពិព័រណ៍មិនអចិន្ត្រៃយ៍នេះ បរិយាយ​អំពីទីតាំង និងបណ្ណាសារជា៥ផ្នែកគឺ៖ សាលារៀន (១៩៦២-១៩៧៥) មន្ទីរឃុំឃាំង (១៩៧៦-១៩៧៩) សារមន្ទីរ (ចាប់ពីឆ្នាំ១៩៧៩) បណ្ណសារនិងយុត្តិធម៌ និងការចងចាំ។ ​ចំណុចសំខាន់នៃពិព័រណ៍ ​ផ្តោត​​លើឆ្នាំដំបូងនៃបង្កើតសារមន្ទីរ និងវិធីសាស្រ្តនៃ​ការថែរក្សាបណ្ណាសារ​អស់រយៈពេលជាង ៤០ ឆ្នាំ ព្រមទាំងការរួមចំណែកក្នុងការចងចាំនិងស្វែងរកយុត្តិធម៌នៅកម្ពុជា។ ពិព័រណ៍នេះ តាំងបង្ហាញនៅ​អគារ “ខ” ជាន់ទី ២ ។ សាធារណជនអាចស្វែងរកកាតាឡុក “​៤០ ឆ្នាំ៖ ចងចាំជនរងគ្រោះនៃស -២១” ដែលមានកម្រាស់ចំនួន​ ១៥០ ទំព័រ​ ​ជាភាសាខ្មែរនិងអង់គ្លេសសម្រាប់លក់នៅច្រកចូល។

ព័ត៌មានលំអិតសូមចុចលើរូបថត